បងអៀវប្អូនប្រុសឆ្លងប្រឡាយលង់ប្អូនបាត់២ថ្ងៃ សាច់ញាតិយកក្បាលជ្រូកនិងមាន់បុណ្យស្រន់ទើបផុសរកឃើញនៅទំនប់គៀប


បន្ទាយមានជ័យ ៖ បងអៀវប្អូនប្រុសឆ្លងប្រឡាយលង់ប្អូនបាត់២ថ្ងៃ សាច់ញាតិយកក្បាលជ្រូកនិងមាន់បុណ្យស្រន់ទើបផុសរកឃើញនៅអំឡុងម៉ោង២រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០៧ នៅទំនប់គៀបស្ថិតភូមិគៀប សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។


      
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ សុខ បិន ភេទប្រុស អាយុ១១ឆ្នាំ (ជាកូនទី៤រៀនថ្នាក់ទី៥)ឪពុកឈ្មោះ សុខ កិច្ច អាយុ៥២ឆ្នាំ ម្តាយឈ្មោះ ហ៊ុន តូច អាយុ៤៦ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិលក្រុង សិរីសោភ័ណ។


      
ឈ្មោះ សុខ កិច្ច (ជាឪពុក)បានប្រាប់ថា នៅពេលកូនប្រុសលង់ទឹកស្លាប់គឺនៅថ្ងៃបុណ្យភ្ជំបិណ្ឌកូនប្រុសរួមជាមួយបងប្អូនសាច់ញាតិប្រមាណ២០នាក់និងអ្នកទៅលេងជាច្រើននៅទំនប់គៀប ហើយពេលគ្រោះថ្នាក់ដោយលង់ទឹកស្លាប់នោះគឺឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ (ត្រូវជាបងប្រុសបង្កើត) នៅពេលលេងទឹកសុកៗស្រាប់តែបងប្រុសអៀវ ប្អូនប្រុសឆ្លងប្រឡាយមានប្រវែងជាង១០ម៉ែត្រ ជម្រៅប្រមាណ ៣ទៅ៤ម៉ែត្រ ហែលពីជ្រាំងខាងលិចបំណងទៅខាងកើតដល់កណ្តាលប្រឡាយស្រាប់លង់ទឹកអ្នកជិតខាងឃើញបានស្ទុះទៅជួយបានបងប្រុសឈ្មោះ សុខ ពេជ្រ ហើយប្អូនប្រុសឈ្មោះ សុខ បិន បានលិចទឹកបាត់នៅអំឡុងម៉ោង១រសៀលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៧។


ឪពុកបានបញ្ជាក់ថា៖ក្រោយពេលកូនប្រុសលង់ទឹកបាត់សាច់ញាតិប្រមាណជិត១០នាក់នាំគ្នាច្រមុជទឹករកមិនឃើញលុះព្រឹកឡើងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សាច់ញាតិបានយកក្បាលជ្រូកមាន់មកដាក់សែនហើយសាច់ញាតិខំរករហូតដល់ម៉ោង២រសៀលទើបរកឃើញពីចំណុចដែលលង់បាត់ជាប់ក្រោមស្ពានទ្វារទឹកប្រមាណជា១០០ម៉ែត្រ ៕ 
បងអៀវប្អូនប្រុសឆ្លងប្រឡាយលង់ប្អូនបាត់២ថ្ងៃ សាច់ញាតិយកក្បាលជ្រូកនិងមាន់បុណ្យស្រន់ទើបផុសរកឃើញ






      


Share on Google Plus

About kon khmerhd

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments: