កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់

ភ្នំពេញ ៖​ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍បានស្រាវជា្រវបង្រ្កាបជាក់ស្តែងករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១។


លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យឈ្មោះ ម៉ាន រ៉ូហ្សាន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខក្រុម៦ ភូមិឃ សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ។



សម្ភារៈដកហូតរួមមានៈ ក្រាមពណ៌សមួយកញ្ចប់តូច, ម៉ូតូ មួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ 1AB-3642ភ្នំពេញ។


បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនិតិធី ៕





Share on Google Plus

About kon khmerhd

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments: