ភ្នំពេញ
៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ
និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រលងប្រជែងជ្រើសរើសឲ្យចូលមប្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ
និងឯកឧត្តម អស់លោកអង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវិញ្ញាសារប្រលងជូនដល់បេក្ខជនបេក្ខនារី
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ វិទ្យាល័យ ជា ស៊ីម សន្ធរមុក
ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក
ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក មានប្រសាសន៍ឲ្យដឹងថា
បេក្ខជនបេក្ខនារីដែលចូលរួមប្រលងមានចំនួន៦៥៧នាក់ ក្នុងនោះមានស្រី១១៩នាក់
និងអវត្តមាន១១នាក់ ចែកចេញជា ២៧បន្ទប់។
លោកឧត្តមសេនីយ៍ឯក
បន្តថា ក្នុងការប្រលងជ្រើសរើសនេះ គឺសម្រាប់បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ
តម្រួតបទបញ្ជាចំនួន ១០០នាក់និងនាយកដ្ឋានអន្តរាគមន៍ចំនួន ១០០នាក់។
ចំពោះបេក្ខជនបេក្ខនារីដែលបានមកប្រលងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិនៃអគ្គស្នងការដ្ឋានគរបាលជាតិ
បានសម្តែងនូវទឹកចិត្តរបស់ខ្លួនថា ដោយឈរលើស្មារតីទទួលខុសត្រូវនិងដើម្បីចូលរួមចំណែកលើការ
ការពារថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់សង្គមជូនប្រជាពលរដ្ឋពិសេសគឺពួកគាត់មានឆន្ទៈនិងមនសិការក្នុងការបម្រើជាតិមាតុភូមិ
ដោយក្តីស្មោះត្រង់ ទើបក្រុមបេក្ខជន បេក្ខនារី ដែលជាទំពាំងស្នងឫស្សី បាននាំគ្នាលះបង់ពេលវេលានិងភាពស៊ីវីល័យរបស់ខ្លួនផងនោះងាកមកចូលរួមប្រលងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិវិញគឺក្នុងគោលបំណងដើម្បីការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអនុវត្តនៅគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។
បេក្ខជនបេក្ខនារីក៏បានសម្តែងនូវមតិផងដែរថាការប្រ លងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិនាពេលនេះពិតជាមានភាពសុក្រឹតយុត្តិធម៌ត្រឹមត្រូវតម្លារភាពនិងមានភាពរលូនល្អផងដែរ៕










0 comments:
Post a Comment