អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​សុំ​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​មុន​ឲ្យ​កសាង​ស្ថានីយ៍​ប្រេង​

បន្ទាយ​មាន​ជ័យ​ ៖​ អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​សុំ​ឲ្យ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​មុន​ឲ្យ​កសាង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ និង​ឧស្ម័ន​ឥន្ធនៈ​ដែល​លើក​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​ស្ថិត​ ក្រុង​សិរី​សោភ័ណ​។​




​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ខេត្តបន្ទាយមានជ័យ​មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ស្ថានីយ៍​ឧស្ម័ន​ឥន្ធនៈ​ជា​ច្រើន​ដែល​កសាង​ធ្វើ​ឡើង​ភាគច្រើន​ដែល​ធ្វើ​ឡើង​គឺ​ធ្វើ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ ដែល​ប្រឈម​ច្រើន​ត្រូវ​កែសម្រួល​ធ្វើ​យ៉ាងណា​មន្ទីរ​ជំនាញ​មុន​អនុញ្ញាត​ឲ្យ​កសាង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ការពារ​សុវត្ថិភាព​។​



​លោក​បាន​បញ្ជាក់​ថា​ ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​មុន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​កសាង​គឺ​ត្រូវ​គិត​ពី​ផល​ប៉ះពាល់​ និង​សុវត្ថិភាព​ហើយ​ត្រូវ​រក​ទីតាំង​កន្លែង​ណា​ដែល​មិនមែន​ ជា​ប្រជុំជន​ការពារ​ហានិភ័យ​កើត​ឡើងជា​ពិសេស​នេះ​ស្ថានីយ៍​ឧស្ម័ន​ឥន្ធនៈ​រឺ​ហ្គា​ស​ដែល​ប្រឈម​ជា​គេ​ត្រូវ​រក​ទី​តាំ​ឲ្យ​ឆ្ងាយ​ពី​ក្រុង​។​




​លោក​ លាង​ ឆា​លី​ អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​ចូល​មក​ដល់​ខេត្តបន្ទាយមានជ័យ​ឃើញ​មានការ​អភិវឌ្ឍ​ និង​រីក​ចម្រើន​ច្រើន​ឃើញ​ស្ថានីយ៍​ ប្រេងឥន្ធនៈ​និង​ស្ថានីយ៍​ឧស្ម័ន​ឥន្ធនៈ​ជា​ច្រើន​ដែល​កំពុង​ដំណើរ​។​ ទន្ទឹម​នឹង​មានការ​អភិវឌ្ឍ​ គឺ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ត្រូវ​សហការ​គ្នា​ដើម្បី​ទប់ស្កាត់​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​កុំ​ឲ្យ​កើត​មាន​។​



​លោក​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​មុន​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​កសាង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ត្រឹម​ត្រូវការ​ហា​នី​ភ័យ​កើតឡើង​ ហើយ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​ត្រូវ​អនុវត្ត​ការ​ការ​ណែនាំ​ហើយ​ឲ្យ​ម្ចាស់​ត្រូវ​រៀប​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​តាម​ស្តង់ដារ​ ៕​ 





 
                                        
Share on Google Plus

About kon khmerhd

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments: