ប៉ៃលិន
៖ ដោយមានបទបញ្ជា និងដឹកនាំដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន
ព្រមទាំងមានការសម្របសម្រួលពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កាលពីវេលាម៉ោង៨និង១០នាទីព្រឹក
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលបានទទួលបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ
ង៉េង ជួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ក្នុងករណីជំរិតទារប្រាក់
ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម បានចំនួន ១២នាក់ និងជាតៃកង់រថយន្តជនជាតិខ្មែរ
ម្នាក់សរុបចំនួន ១៣នាក់ នៅចំណុចកន្លែងវីងយីហោ អេង ស៊ាន បានចំនួន ០៤នាក់ (ស្រី ០២នាក់)
បាននាំទៅឃាត់ខ្លួននៅបន្ទប់ជួល ស្ថិតក្នុងភូមិផ្សារព្រំបានចំនួន ០៩នាក់ (ស្រី ០២នាក់)
បន្ទាប់សមត្ថកិច្ចជំនាញបានរំដោះជនរងគ្រោះឈ្មោះ វីង យ៉ាងតឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម
រស់នៅប្រទេសវៀតណាម បានដោយសុវត្ថិភាព ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានប្រគល់ឲ្យកម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋានក្រសួងមហាផ្ទៃ
៕



0 comments:
Post a Comment